បណ្តាញសង្គម

គ្រូ Arsenal ប្រាប់​កូន​សិស្ស​ឲ្យ​ប្រឹង​លេង​នៅ Europa League ហើយ​ចង់​បាន​ទៅ UCL

អ្នកចាត់ការរបស់ Arsenal លោក Unai Emery បាននិយាយថា ពេលនេះក្រុមត្រូវតែយកចិត្តទុកដាក់លើពាន Europa League ដោយសារមានភាគរយតិចប្រជែងយកតំណែងក្រុមកំពូលទាំង៤ ក្រោយស្មើគ្នាជាមួយ Brighton។

កាំភ្លើងធំកំពុងឈរលេខប្រាំ គម្លាត៣ពិន្ទុពីក្រុមលេខបួន Spurs។ PL នៅសល់មួយប្រកួតទៀតនឹងបញ្ចប់លីគ ប្រសិនបើ Arsenal ចង់ឡើងលើ Spurs លុះត្រាតែប្រកួតចុងក្រោយឈ្នះរកបាន៨គ្រាប់ ហើយមាន់ខ្នាយមាសចាញ់។ យ៉ាងណាមិញក្រុមលោក Unai Emery នៅសល់មួយច្រកទៀតដើម្បីបានទៅលេង UCL រដូវកាលក្រោយ នោះពួកគេត្រូវឈ្នះ Europa League រដូវកាលនេះ។

កាំភ្លើងមានភាគរយខ្ពស់អាចឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League រដូវកាលនេះ ក្រោយជើងទីមួយឈ្នះ ៣-១ លើ Valencia ហើយត្រូវលេងជើងទីពីរនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប្រាប់ BBC Sportលោក Emery និយាយថា៖ "ពួកយើងដឹងវានឹងពិបាក ប៉ុន្តែពេលនេះពួកយើងត្រូវផ្ដោតលើពាន Europa League។ Unai Emery ធ្លាប់លើកពានលំដាប់កំពូលទីពីររបស់ទ្វីអឺរ៉ុបនេះចំនួន៣ដងជាប់ អំឡុងពេលដឹកនាំ Sevilla៕

ដកស្រង់ពី៖ Sabay