បណ្តាញសង្គម

ដំណើរ​ទៅ​រក​ខ្សែ​ក្រវាត់​ ចាន់ រតនា ​នៅ ONE ​អាច​ជួប​ជើង​ខ្លាំង​ម្នាក់​របស់​សិង្ហបុរី​

ចាន់ រតនា កំពូលអ្នកវាយក្នុងទ្រុងរបស់កម្ពុជា បានបង្កព្យុះភ្លៀងខ្លាំងមែនទែន នៅកម្មវិធី ONE Championship ដោយវាយ២ប្រកួត ឈ្នះទាំង២ប្រកួតតែម្ដង។

ប្រកួតចុងក្រោយរបស់គេ គឺឈ្នះជើងខ្លាំងម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rudy Agustian នៅត្រឹមទឹកទី២ ដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ ឈ្នះ២ប្រកួតជាប់គ្នានេះដែរ រតនា កាន់តែធ្វើឱ្យស្ថាប័ន ONE សរសើរហើយ ខណៈដែលគូបន្ទាប់របស់គេ បើតាមការចុះផ្សាយរបស់ ONE Championship អាចជាជើងខ្លាំងរបស់សិង្ហបុរីឈ្មោះថា Niko Soe ។

កីឡាករវ័យ២៦ឆ្នាំនេះ ក៏ឈ្នះដៃគូនិងក្បាច់វាយល្អដូច រតនា ដែរ។ ដូច្នេះហើយ ទើបបានជាពួកគេទាំងពីរនាក់នេះ ជាគូសក្ដិសមបំផុតហើយ។ ការប្រកួតនៅស្ថាប័ននេះ កីឡាករទាំងអស់មានឱកាសដូចគ្នាក្នុងការឡើងទៅវាយយកខ្សែក្រវាត់ ប៉ុន្តែក៏តម្រូវឱ្យពួកគេឈ្នះការប្រកួត៤ទៅ៥ប្រកួតជាប់គ្នាផងដែរ។ ដូច្នេះហើយ កីឡាករកម្ពុជា ដែលធ្វើបានល្អឈ្នះ២ប្រកួតជាប់គ្នានេះ គឺជាឱកាសសម្រាប់រូបគេហើយ៕

ដកស្រង់ពី៖ Sabay