បណ្តាញសង្គម

អ្នក​ចាត់ការ​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ចាកចេញ​ពី Melbourne Victory ​ហើយ​

ក្លឹប Melbourne Victory បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធ Keisuke Honda ហើយ ក្រោយពីបានធ្វើការជាមួយគ្នារយៈពេល១រដូវកាលមកនេះ។

ប្រធានក្លឹប Melbourne លោក Trent Jacobs បាននិយាយថា៖ យើងសំណាងណាស់ដែលបានគាត់ (Honda) មកចូលរួមជាមួយយើងនៅ Melbourne Victory ក្នុងរដូវកាលនេះ (២០១៨-២០១៩)។ គាត់មានទេពកោសល្យដ៏មិនគួរឱ្យជឿនៅលើទីលាន។ សម្រាប់ Honda វិញក៏បានបង្ហាញមោទនភាពដែលបានលេងនៅក្លឹបអូស្ត្រាលីនេះ ហើយអរគុណដល់អ្នកគាំទ្រផងដែរ។

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាខាងលើបញ្ជាក់ការចាកចេញពេលនេះ សម្រាប់អាជីពនៅថ្ងៃបន្ទាប់ ប៉ុន្តែនឹងមិនភ្លេចពេលវេលារបស់នៅ Victory ឡើយ។ Keisuke Honda បានបង្ហាញខ្លួន ២៣លើកឱ្យ Melbourne Victory ក្នុងរដូវកាលនេះ រកគ្រាប់បាល់បាន ៨គ្រាប់ និងបានជួយឱ្យក្លឹបនេះ ឈរនៅលេខ៣ក្នុងតារាង៕

ដកស្រង់ពី៖ Sabay