បណ្តាញសង្គម

ត្រៀមៗ Hazard នឹង​បង្ហាញ​ខ្លួន​ផ្លូវ​ការ​នៅ​ Real Madrid ​យប់នេះ

គេអាចចាត់ទុកបានថា Eden Hazard គឺជាកីឡាករកំពូលទីមួយដែល Real Madrid បានទិញគិតចាប់តាំងពីទិញ James Rodriguez ក្នុងឆ្នាំ ២០១៤ ហើយក្លឹបចង់ធ្វើពិធីជប់លៀងមួយនៅឯកីឡដ្ឋាន Estadio Santiago Bernabeu។

កីឡាករសញ្ជាតិបែលហ្ស៊ិកនឹងបង្ហាញខ្លួនជាផ្លូវការនៅល្ងាចថ្ងៃព្រហស្បតិ៍នេះម៉ោង១៩:០០ ប្រទេសអេស្ប៉ាញ (ត្រូវនឹងម៉ោង១២យប់នេះ)។ ក្លឹបបានផ្ញើសារឲ្យអ្នកគាំទ្រចូលរួមឲ្យបានច្រើនកុះករដោយសរសេរថា៖ "សូមអញ្ជើញចូលរួមការបង្ហាញខ្លួនរបស់ Hazard”។

ពួកគេសង្ឃឹមថា នឹងអាចទាក់ទាញអ្នកចូលរួមប្រហាក់ប្រហែលនឹងការបង្ហាញខ្លួនរបស់ Cristiano Ronaldo កាលឆ្នាំ២០០៩។ Hazard នឹងពាក់អាវលេខ៧ ក្នុងក្លឹប Real Madrid ហើយក្លឹបនឹងធ្វើការគោរពដល់កីឡាករ Mariano ដែលជាម្ចាស់អាវលេខ៧បច្ចុប្បន្ន ដោយបង្ហាញខ្លួនកីឡាករសញ្ជាតិបែលហ្ស៊ិកជាមួយអាវដែលគ្មានលេខ មានតែឈ្មោះរបស់គេ៕