បណ្តាញសង្គម

ទិដ្ឋភាព​ទាំង​ស្រុង Hazard បង្ហាញ​ខ្លួន​ផ្លូវការ​ជា​កីឡាករ Real អ្នក​ចូលរួម​៥ម៉ឺន​នាក់

ខ្សែបម្រើប្រយុទ្ធ Eden Hazard បានបង្ហាញខ្លួនជាផ្លូវការនៅកីឡដ្ឋាន Estadio Santiago Bernabeu ចំពោះមុខអ្នកគាំទ្ររបស់ Real Madrid ប្រមាណ៥ម៉ឺននាក់ ដែលចំនួនអ្នកចូលរួមនេះនៅតិចជាង Cristiano Ronaldo ទេ។

Ronaldo បានទាក់ទាញអ្នកចូលរួមដល់ទៅ៧ម៉ឺននាក់នៅកីឡដ្ឋានខាងលើ ពេលដែលគេចាកចេញពី Manchester United កាលពីឆ្នាំ២០០៩ ខណៈ Kaka បានចំនួនអ្នកចូលរួម៥ម៉ឺននាក់ដូច Hazard ដែរ។

ការបង្ហាញខ្លួនរបស់កីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ២៨ឆ្នាំបានធ្វើឡើងកាលពីម៉ោង១២យប់មិញ។ Eden Hazard គឺជាកីឡាករកំពូលទីមួយដែល Real Madrid បានទិញគិតចាប់តាំងពីទិញ James Rodriguez ក្នុងឆ្នាំ ២០១៤។