បណ្តាញសង្គម

ដើរ​លេង​ម៉ា​សប្បាយ​ចិត្ត​ Ronaldo ឲ្យ​លុយ​ធីប​បុគ្គលិក​សណ្ឋាគារ​ជាង​២​ម៉ឺន​ដុល្លារ

Cristiano Ronaldo កំពុងតែរវល់ដើរលំហែកាយវិស្សមកាលជាមួយមិត្តស្រីនាង Georgina Rodriguez និងគ្រួសាររបស់គេ។

តារារបស់ក្លឹប Juventus ដែលជួយព័រទុយហ្គាល់ឈ្នះពាន Nations League កាលពីដើមខែនេះ ត្រូវបានគេប្រទះឃើញនៅលើទូកម្សាន្តមួយកំពុងលោតនិងហែលទឹកយ៉ាងរីករាយ។ ចុងក្រោយ Ronaldo បានបង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពរបស់គេថើបមិត្តស្រីក្នុងអាងទឹក។

យោងតាមសេចក្ដីរាយការណ៍ពីប្រទេសអេស្ប៉ាញ Ronaldo បានចំណាយពេលរីករាយក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសក្រិកកាលពីសប្ដាហ៍មុន។ កីឡាករវ័យ៣៤ឆ្នាំឆ្នាំបានឲ្យលុយធីបជិត២៣ ០០០ដុល្លារទៅកាន់បុគ្គលិកសណ្ឋាគារ Costa Navarino ចំនួន១០នាក់ ដើម្បីជាការអរគុណសម្រាប់ទទួលស្វាគមន៍យ៉ាងជិតដិត៕

ដកស្រង់ពី៖ Sabay