បណ្តាញសង្គម

Everton យកបានកីឡាករ Barcelona ម្នាក់ជាផ្លូវការ ក្នុងតម្លៃ២២លានផោន

ក្លឹប Everton បានចុះកុងត្រាផ្ទេរយកខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Andre Gomes ពីក្លឹប Barcelona ក្នុងតម្លៃខ្លួន២២លានផោន បន្ទាប់ពីគេលេងជោគជ័យក្នុងនាមជាកីឡាករខ្ចីជើងនៅកីឡដ្ឋាន Goodison Park កាលពីរដូវកាលមុន។

កីឡាករវ័យ២៥ឆ្នាំចុះកុងត្រារយៈពេល៥ឆ្នាំ។ Gomes លេងបាន២៩ប្រកួតគិតគ្រប់កម្មវិធី អំឡុងពេលខ្ចីជើងក្នុងក្លឹប Everton កាលពីរដូវកាលមុន និងរកបានមួយគ្រាប់។ “ខ្ញុំពិតជាសប្បាយចិត្តណាស់ក្នុងការចុះកិច្ចសន្យាជាមួយ Everton។

វាមិនមានអ្វីគួរឲ្យពិបាកសម្រេចចិត្តទេ វាពិតជាស្រួលណាស់ ហើយខ្ញុំសប្បាយចិត្តនឹងធ្វើវា”។សម្ដី Gomes។នេះគឺជាកីឡាករទីពីរដែល Everton នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីយកបានអ្នកចាំទី Jonas Lossl ដោយគ្មានតម្លៃខ្លួនពីក្លឹប Huddersfield Town។ Andre Gomes ចាប់ផ្ដើមអាជីពដំបូងជាមួយក្លឹប Benfica បន្ទាប់មកផ្លាស់ទៅកាន់ Valencia មុនពេលមកចូលរួមជាមួយ Barcelona៕