បណ្តាញសង្គម

ចាន់ វឌ្ឍនាកា នឹងចូលលេងក្នុងប្រកួតរវាងបឹងកេត និងសៀមរាប រសៀលនេះ

ក្រោយវិលមកកាន់ទ្រនំចាស់បឹងកេត ជាលើកទី៣ កីឡាករ ចាន់ វឌ្ឍនាកា នឹងបង្ហាញខ្លួនជាលើកដំបូង ក្នុងជំនួបរវាងបឹងកេត ទល់នឹងក្រុមម្ចាស់ផ្ទះសៀមរាប នាជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Hun Sen Cup 2019។

ការប្រកួតនេះ ធ្វើឡើងនៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប វេលាម៉ោង ៣កន្លះរសៀល ថ្ងៃទី២៦ ខែមិថុនានេះ។សូមបញ្ជាក់ថា ក្រៅពីសៀមរាប ប៉ះបឹងកេត នៅមាន១គូទៀត ដែលប្រកួតដំណាលគ្នានេះដែរ គឺ អគ្គិសនីកម្ពុជា ស្វាគមន៍ក្រុម អង្គរថាយហ្គឺរ។ចំណែក ៦គូផ្សេងទៀត ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នឹងធ្វើការប្រកួតនាថ្ងៃបន្តបន្ទាប់ទៀត៕