បណ្តាញសង្គម

Salah ជួយឱ្យអេហ្ស៊ីប ឡើងទៅវគ្គ ១៦ក្រុម Africa Cup ដោយស្វ័យប្រវត្តិ

ក្រុមអេហ្ស៊ីប បានយកឈ្នះក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយលទ្ធផល ២-០ ក្នុងពានរង្វាន់ Africa Cup of Naitons 2019ពូលA ជើងទី២។ ២គ្រាប់នេះ ធ្វើបានដោយ Ahmed El Mohamady នាទី២៥ និង Mohamed Salah នាទី៤៣។

លទ្ធផលនេះ បានធ្វើឱ្យក្រុមអេហ្ស៊ីប បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់នេះ ដោយស្វ័យប្រវត្តិ ពោលគឺអេហ្ស៊ីបស្ថិតនៅលេខ១ មាន ៦ពិន្ទុ ខណៈការប្រកួតក្នុងពូលសល់១ប្រកួតទៀតប៉ុណ្ណោះ។

ក្រៅពីនេះ អ៊ុយហ្គាន់ដា ស្ថិតនៅលេខ២ ក្នុងពូលមាន ៤ពិន្ទុ, ហ្សឹមបាវេ លេខ៣ មាន១ពិន្ទុ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លេខ៤ មាន០ពិន្ទុ ធ្លាក់ចេញពីការប្រកួតក្នុងពានរង្វាន់នេះហើយ។

ក្រុមនីហ្សេរីយ៉ា ដែលស្ថិតក្នុងពូល B ក៏បានឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិផងដែរ បន្ទាប់ពីយកឈ្នះហ្គីណេ ១-០ ក្នុងជើងទី២កាលពីយប់មិញ៕