បណ្តាញសង្គម

អស្ចារ្យ! ជេសា ខាន់ កម្ពុជា ជាប់លេខ១លើលោក ប្រភេទខ្សែក្រវាត់ពណ៌ស្វាយហើយ

ជេសា ខាន់ កីឡាការិនី ជឺជីតស៊ូ កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ លើលោក ក្នុងប្រភេទខ្សែក្រវាត់ពណ៌ស្វាយហើយ។ នេះបើតាមសាមីខ្លួនបានបញ្ជាក់លើបណ្ដាញសង្គម។ជេសា ទើបទទួលបានខ្សែក្រវាត់ពណ៌ស្វាយនេះ ៦ខែប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍខ្លួនរបស់នាងពិតជាលឿន និងខ្លាំងខ្លាមែនទែន។ រហូតដល់ពេលនេះ ត្រឹមកម្រិតខ្សែក្រវាត់ពណ៌ស្វាយ គឺនាងជាអ្នកជាប់លេខ១ទៅហើយ។

កីឡាការិនីកម្ពុជា ដែលកើតនៅអាមេរិកនេះ បានបញ្ជាក់ទៀតថានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ នាងនឹងខំប្រឹងប្រែងបន្ដទៀត ដើម្បីពង្រឹងសមត្ថភាពបន្ថែម។កីឡាការិនីវ័យក្មេង ជេសា ខាន់ បានបង្កើតប្រវត្តិឲ្យកម្ពុជាក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ីក្នុងប្រភេទកីឡាជឺជិតស៊ូ។នាងក៏នឹងតំណាងឱ្យកម្ពុជា ចូលប្រកួតព្រឹតឹ្តការណ៍ ស៊ីហ្គេម នៅ ប្រទេសហ្វីលីពីននាចុងឆ្នាំនេះផងដែរ៕