បណ្តាញសង្គម

ស្ថិតិ​​បង្ហាញ​ថា​ Alisson គឺ​ជា​ "សុបិន​អាក្រក់​"របស់​ Messi តាំង​ពី​ក្លឹប​រហូត​ជម្រើស​ជាតិ​

ក្រុមប្រេស៊ីលដែលមាន Alisson Becker ជាអ្នកចាំទីបាន បន្តបង្អាក់ដំណើរឈ្នះពានលើកដំបូងជាមួយជម្រើសជាតិរបស់ Lionel Messi ក្រោយទម្លាក់អាហ្សង់ទីនពី Copa America កាលពីព្រឹកមិញ។

ជំនួបរវាងប្រទេសទាំងពីរដែលបញ្ចប់ក្នុងលទ្ធផល ២-០ នេះ គេផ្ដោតអារម្មណ៍ខ្លាំងទៅលើ Alisson Becker និង Lionel Messi។ កីឡាករទាំងពីរធ្លាប់ប៉ះគ្នាចាប់តាំងពី ខែមិនា ឆ្នាំ២០១៨ រហូតមកទល់ថ្ងៃនេះគឺចំនួន៥លើកមកហើយក្នុងនោះគឺ Messi ឈ្នះ ២ ហើយ Alisson ឈ្នះ៣ដង។

យ៉ាងណាការឈ្នះ២ដងរបស់ Messi គ្មានឥទ្ធិពលអ្វីទេ គឺឈ្នះត្រឹមជើងទីមួយប៉ុណ្ណោះ ខណៈការឈ្នះ៣ដងរបស់ Alisson សុទ្ធតែធ្វើឲ្យ Messi បាត់បង់ពាន។ កាល Alisson លេងនៅ Roma ក្នុង Champions Leagueជើងទីមួយ Barca របស់ Messi បានឈ្នះ ៤-១ នៅជើងទីមួយ តែបែរចាញ់ ៣-០ វិញនៅជើងទីពីរត្រូវធ្លាក់ពីកម្មវិធី។

នៅខែឧសភា Alisson ក្នុងនាមជាអ្នកចាំទី Liverpool បានទម្លាក់ Barca ដោយជើងទីមួយពួកគេចាញ់ ៣-០ តែបានយកឈ្នះ ៤-០ វិញនៅជើងទីពីរ និងបន្តឈ្នះវគ្គផ្ដាច់ព្រ័ត្រដើម្បីលើកពាន Champions League។ ចុងក្រោយបំផុតគឺព្រឹកមិញនេះ Alisson នៅតែតាមលង Messi ដោយជួយប្រេស៊ីលឈ្នះអាហ្សង់ទីន ២-០ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ Copa៕

ដកស្រង់ពី៖ Sabay