បណ្តាញសង្គម

នៅមុនពេលវិលមក Juve វិញ Buffon បដិសេធក្លឹបនៅ PL

ភ្នាក់ងាររបស់អ្នកចាំទីចាស់វស្សាជនជាតិអ៊ីតាលីកីឡាករ Gianluigi Buffon លោក Silvano Martinaបានទម្លាយប្រាប់សារព័ត៌មាន Daily Mail ថា Buffon មានគេដាក់សំណើមកច្រើនណាស់ ដោយក្នុងនោះមានក្លឹបមកពី Premier League និងលីគធំៗមួយចំនួនទៀត។

លោកបាននិយាយថា៖ " មានគេដាក់សំណើចង់បាន Buffon ច្រើនណាស់ ដែលមានដូចជា Premier League និងលីគធំៗជាច្រើនទៀត ប៉ុន្តែខ្ញុំមិនបញ្ចេញឈ្មោះទេ " ។លោកបានបន្តថា៖ " Buffon ចូលចិត្តធ្វើការសម្រេចចិត្តតាមបេះដូងរបស់គេ មិនមែនធ្វើការសម្រេចចិត្តសម្រាប់កាបូបលុយរបស់គេទេ " ។

គួរបញ្ជាក់ផងដែរថា អ្នកចាំទីអ៊ីតាលីរូបនេះមានវ័យ ៤១ឆ្នាំហើយ។ កីឡាកររូបនេះដែរ បានប្រកបអាជីពនៅក្រៅប្រទេសអ៊ីតាលីបានតែឆ្នាំ ក៏ត្រលប់មកវិញ ហើយត្រលប់មកក្លឹប Juventus ដោយខណៈពេលនេះ គេស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យសុខភាព៕