បណ្តាញសង្គម

ទោះបី Bale ប៉េណាល់ទីមិនចូល Real Madrid នៅតែអាចឈ្នះ Arsenal

ក្លឹបយក្សអេស្ប៉ាញ Real Madrid បានយកឈ្នះក្រុមខ្លាំងនៅអង់គ្លេស Arsenal ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីបញ្ចប់លទ្ធផល៩០នាទីស្មើគ្នា ២-២ លើទឹកដីអាមេរិកដែលទើបបញ្ចប់មុននេះពានរង្វាន់មិត្តភាព International Champions Cup។

ការប្រកួតមិនទាន់ទាំងក្ដៅសាច់ដុំផងនាទីទី៩ខ្សែការពារ Nacho Fernandez ត្រូវបណ្ដេញចេញពីទីលាន ក្រោយបានកាតលឿង២ដង។ Arsenal បើកការនាំមុខនាទីទី១០ ដោយការទាត់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Alexandre Lacazette។

១៤នាទីបន្ទាប់ក្រុមកាំភ្លើងធំរកបានគ្រាប់ទីពីរ រកបានពីកីឡាករ Pierre-Emerick Aubameyang។ យ៉ាងណាមិញ Real Madrid ខំប្រឹងតាមបានពី២គ្រាប់វិញ ដែលជាការទាត់បញ្ចូលរបស់កីឡាករ Gareth Bale និង Marco Asensio។

លទ្ធផល ២-២ បានបន្សល់រហូតចប់ការប្រកួត តម្រូវឲ្យក្រុមទាត់ពីទាត់ប៉េណាល់ទីកាត់សេចក្ដី មិនចាំបាច់បន្ថែម១៥នាទីពីរដងទេ ព្រោះជាការប្រកួតមិត្តភាពប៉ុណ្ណោះ។បើកឆាកដំបូង Nelson ធ្វើបានល្អណាស់ឲ្យ Arsenal តែ Bale ដែលកំពុងនៅក្រៅក្រសែភ្នែករបស់ Zidane បែរជាទាត់មិនចូលទៅវិញ។យ៉ាងណាមិញ គ្រាប់បន្តបន្ទាប់ Real ធ្វើបានល្អជាងឈ្នះ ៣-២ នូវបាល់ប៉េណាល់ទីកាត់សេចក្ដី៕