បណ្តាញសង្គម

Bale និង​​ James វិល​ទៅ​ហ្វឹកហាត់​ជុំ​កីឡាករ​ Real ១៧​ថ្ងៃ​មុន​ LaLiga មក​ដល់​

សមាជិកក្រុម Real Madrid បានប្រមូលផ្ដុំនៅជុំរុំហ្វឹកហាត់ Valdebebas បន្ទាប់ពីចប់បេសកកម្មនៅពាន Audi Cup។

ការវិលមកវិញរបស់ក្រុមស្ដេច.ស ធ្វើឡើង១៧ថ្ងៃប៉ុណ្ណោះមុនក្របខ័ណ្ឌកំពូលអេស្ប៉ាញ បើកឆាកសប្ដាហ៍ទីមួយរបស់ខ្លួន។ James Rodriguez ដែលទើបជាពីរបួស ក៏បានមកជួបជុំនឹងមិត្តរួមក្រុមផងដែរ ខណៈ Gareth Bale ដែលល្បីមិនហាត់ទៅវាយកូនគោលនោះក៏មានមុខដូចគ្នា។

James កំពុងទទួលការចាប់អារម្មណ៍ពី Atletico Madrid ប៉ុន្តែ Real ទំនងលក់រូបគេឲ្យទៅ Napoli ច្រើនជាង។ ចំពោះទំនាក់ទំនង Bale និង Zidane ក៏មិនអាចស្ដារមកវិញបានដែរ ទោះក្លឹបមិនឲ្យកីឡាកររូបនេះទៅចិនមែន ប៉ុន្តែ Bale មានជម្រើសចាកចេញផ្សេងទៀតជាមួយក្លឹបនៅអឺរ៉ុប៕