បណ្តាញសង្គម

ក្រោយ​វះកាត់​២​សប្ដាហ៍​ Asensio ដើរ​បាន​វិញ​តិច​ៗ​ជាមួយ​ឈើច្រត់​

Marco Asensio បានបង្ហោះវីដេអូលើគណនី Instagramរបស់ខ្លួនដើរតិចៗ ជាមួយនឹងឈើច្រត់សងខាង ក្រោយវះកាត់របួសរួចរាល់។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញទំនងជាអវត្តមានពេញមួយរដូវកាល ២០១៩/២០ ឬបើរហ័សជាងនេះអាចវិលមកវិញចុងរដូវកាលប៉ុណ្ណោះ ក្រោយរូបគេរងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ ក្នុងការប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាលទល់នឹង កាំភ្លើងធំ Arsenal។

កីឡាករជំនាញបាល់ពីចម្ងាយវ័យ២៣ឆ្នាំបានសរសេរលើ Instagamថា៖ "២សប្ដាហ៍ក្រោយការវះកាន់ ពេលនេះខ្ញុំបានធូរស្រាលខ្លះៗហើយ អរគុណសម្រាប់ការគាំទ្រ"។ Asensio រកបាន៦គ្រាប់ និង Assist ៩ដងកាលពីរដូវកាលមុន ក្នុងនោះ ១គ្រាប់នៅ LaLiga, ២គ្រាប់នៅ Champions League និង ៣គ្រាប់នៅពាន Copa del Rey៕