បណ្តាញសង្គម

ភ្នាក់ងារ​ Barca និង​ PSG ជួប​គ្នា​ពិភាក្សា​ការ​ផ្ទេរ​ Neymar នៅ​ទីក្រុង​បារីស​

ភ្នាក់ងារមកពីក្លឹប Paris St-Germain និង Barcelona បានជួបពិភាក្សាគ្នាកាលពីថ្ងៃម្សិលមិញ នៅទីក្រុងប៉ារីស ប្រទេសបារាំងជុំវិញការផ្ទេរយក Neymar ត្រឡប់ទៅទឹកដី Camp Nou វិញ។

យោងតាមប្រភពពី BBC ក្លឹបយក្សទាំងពីរទទួលបានភាពវិជ្ជមានច្រើនពីការជជែកជាច្រើនម៉ោង ប៉ុន្តែនៅមានកិច្ចព្រមព្រៀងច្រើនទៀតដែលមិនទាន់ដាច់ស្រេច។ Neymar បានចូលរួមជាមួយ PSG ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃថ្លៃបំផុតក្នុងលោក ២២២លានអឺរ៉ូ។ Barca បានស្នើខ្ចីជើងកីឡាករវ័យ២៧ឆ្នាំ១រដូវកាល និងសុំទិញផ្ដាច់ក្នុងតម្លៃ១៧០លានអឺរ៉ូ។

លោក Javier Bordas សមាជិកក្រុមប្រជុំមកពីក្លឹបយក្សកាតាឡាន់បានប្រាប់អ្នកសារព័ត៌មានថា ការផ្ទេរ Neymar កាន់តែខិតជិតមែនទែនហើយ គឺក្លឹបទាំងពីរព្យាយាមធ្វើយ៉ាងណាឲ្យរួចរាល់មុនទីផ្សារបិទថ្ងៃចន្ទ៕