បណ្តាញសង្គម

Liverpool នឹង​​ដាក់​អ្នក​ចាំ​ទី​ដៃ​ទី​៤​​ឲ្យ​ប៉ះ​ Arsenal នៅ​ League Cup

Caoimhin Kelleher នឹងលេងជាជម្រើសដំបូងឲ្យ Liverpool ទល់នឹង Arsenal នៅ League Cup។ នេះបើតាមការបញ្ជាក់របស់ជំនួយការគ្រូបង្វឹក Pepijn Lijnders។

អ្នកចាំទីវ័យ២០ឆ្នាំ បានលេងឲ្យឈុតធំលើកដំបូងកាលប៉ះ MK Dons ហើយនឹងបន្តរក្សាតំណែងជម្រើសដំបូងរបស់ខ្លួនតទៅទៀតសម្រាប់រាត្រីនេះ។ "សម្រាប់យើង Alisson គឺដៃទីមួយ ហើយយើងក៏មាន Adrian ដែរ ប៉ុន្តែនៅពាន League Cup គឺយើងទុកឱកាសឲ្យ Kelleher”។

Lijnders និយាយ។ គូសបញ្ជាក់ថា Liverpool មានអ្នកចាំទី៣រូបផ្សេងគ្នាក្នុងឈុតធំគឺ Alisson ដៃទី១, Adrian ដៃទី២, Andy Lonergan ដៃទី៣ រីឯ Kelleher គឺជាដៃទី៤មកពីក្រុមយុវជនដែលត្រូវចាំពេលប៉ះ Arsenal៕