Manchester United បានឡើងវគ្គ៣២ក្រុមចុងក្រោយដោយស្វ័យប្រវត្តិបន្ទាប់ពីយកឈ្នះក្រុមខ្លាំងមកពីស៊ែប Partizan Belgrade ដោយលទ្ធផល ៣-០។
ការប្រកួតនៅកីឡដ្ឋាន Old Trafford ក្រុមបិសាចក្រហមនាំមុខ២គ្រាប់មុនតាំងពីវគ្គទីមួយស៊ុតបញ្ចូលទីដោយ Mason Greenwood និង Anthony Martial នៅនាទី២១ និង៣៣។
ដោយឡែកគ្រាប់ទី៣កើតឡើងនៅវគ្គទីពីរ ធ្វើបានដោយ Rashford នៅនាទី៤៩។ ប្រកួតបន្ទាប់ក្រុមលោក Ole Gunnar Solskjaer នឹងបើកទ្វារផ្ទះស្វាគមន៍ Brighton នៅ Premier League និងប៉ះ Astana សម្រាប់ប្រកួតបង្គ្រប់កិច្ចនៅ Europa League ២០ថ្ងៃក្រោយ៕