បណ្តាញសង្គម

Maradona ចាកចេញ​ពី​ក្លឹប​អាហ្សង់ទីន ក្រោយ​ដឹកនាំ​បាន​ជាង​ ២ខែ

លោក Diego Maradona បានសម្រេចចិត្តលាលែងពីតំណែងជាអ្នកចាត់ការក្លឹប Gimnasia ក្រោយដឹកនាំក្លឹបនេះបានតែជាង ២ខែប៉ុណ្ណោះ។

លោកធ្លាប់និយាយថា លោកបន្តនៅក្លឹបនេះ លុះណាតែសម្ព័ន្ធមិត្តរបស់លោក លោក Gabriel Pallegrino ដែលជាប្រធានក្លឹបជាប់ឆ្នោតជាប្រធានក្លឹបបន្ត។យ៉ាងណាមិញ លោក Gabriel បានដកខ្លួនចេញពីការបោះឆ្នោតនៅក្នុងក្លឹប ក្រោយពេលមានភាពមិនសម្រុងគ្នាក្នុងលក្ខខ័ណ្ឌនៃការបោះឆ្នោត។

ការដកខ្លួនចេញពីការបោះឆ្នោតរបស់លោក Gabriel ធ្វើឲ្យ Maradona សម្រេចចាកចេញពីក្លឹបនេះ។ គួរបញ្ជាក់ផងដែរថា លោក Maradona បានដឹកនាំក្រុមបាល់ទាត់ចំនួន ៧កន្លែងហើយ ដោយក្នុងនោះ លោកក៏បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន បានជាង ២ឆ្នាំផងដែរ៕