បណ្តាញសង្គម

Luiz លេង​កាច​លើក​​ជើង​ខ្ពស់​វិះ​ចូល​មុខ​អតីត​មិត្ត​រួម​ក្រុម Kante

David Luiz បានបង្ហាញភាពគ្មានមនោសញ្ចេតនា បន្ទាប់ពីលើកជើងខ្ពស់ស្ទើរតែត្រូវមុខអតីតមិត្តរួមក្រុម N'Golo Kante កាលពីយប់មិញ។

អ្នកគាំទ្ររបស់ Chelsea ភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញខ្សែការពាររបស់ Arsenal ខាងលើលើកជើងលេងកាចដាក់ Kante ក្នុងជំនួបតោខៀវឈ្នះកាំភ្លើងធំ ២-១។ យ៉ាងណា សកម្មភាពបែបនេះមិនមានការពិន័យលើ Luiz ឡើយ។ Luiz និង Kante ធ្លាប់ជាមិត្តរួមក្រុមនឹងគ្នាអំឡុងពេលនៅ Chelsea មុនពេលផ្លាស់មក Arsenal នៅរដូវកាលនេះក្នុងតម្លៃ៨លានផោន។

តាមពិតទៅ Kante ក៏បានព្យាយាមនិយាយទៅអាជ្ញាកណ្ដាលឲ្យផ្ដល់កាតទៅ Luiz ដែរ តែមិនមានការប្រតិកម្មឡើយ។ David Luiz វ័យ៣២ឆ្នាំបង្ហាញខ្លួនឲ្យ Arsenal បាន១២ប្រកួតក្នុងលីគរដូវកាលនេះ និងរកបាន២គ្រាប់៕