បណ្តាញសង្គម

Silva ថា City នឹងផ្ដោតយកពាន Champions League ដើម្បីលួងចិត្តអ្នកគាំទ្រ

Manchester City មានឱកាសតិចតួចមែនទែនដើម្បីឈ្នះជើងឯក Premier League រដូវកាលនេះក្រោយចាញ់ Liverpool រហូត២២ពិន្ទុខណៈហង្សត្រូវការឈ្នះត្រឹម៦ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាន។

បើតាម Bernardo Silva ក្រុមរហស្សនាមពណ៌ផ្ទៃមេឃ នៅតែមានរដូវកាលជោគជ័យទោះគ្មានពានលីគដូចរដូវកាលមុនក៏ដោយ។ ជោគជ័យរបស់កីឡាករព័រទុយហ្គាល់គឺសំដៅលើ បើក្លឹបអាចលើកពានក្នុងស្រុកគឺ League Cup, FA Cup និងពានអឺរ៉ុប Champions League ជាក្ដីស្រមៃរបស់អ្នកគាំទ្រ City គ្រប់ៗរូប។

"ការមិនឈ្នះលីគ មិនមែនមានន័យថាយើងមានរដូវកាលជូរចត់នោះទេ។ បើសិនយើងអាចឈ្នះពានក្នុងស្រុកទាំង២ និង Champions League បាននោះ City នឹងមានរដូវកាលដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ"។ Silva និយាយដូច្នេះ៕