បណ្តាញសង្គម

AFC Cup៖ ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង ប៉ះក្រុមលេខ១អាស៊ាន ដែលធ្លាប់ឈ្នះបឹងកេត ៩-០

ក្លឹបជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតបើកឆាកពានរង្វាន់ AFC Cup ឆ្នាំ២០២០ ពូល G ទល់នឹងក្រុមជើងឯកហ្វីលីពីន Ceres-Negros វេលាម៉ោង ៦កន្លះល្ងាច ថ្ងៃទី១១ ខែកុម្ភៈនេះ។

សូមបញ្ជាក់ថា Ceres-Negros ជាក្រុមលំដាប់លេខ១ តំបន់អាស៊ាន ដែលធ្លាប់ឈ្នះបឹងកេត ដល់ទៅ ៩-០ ក្នុងដីខ្លួនឯង នាការប្រកួត AFC Cup ឆ្នាំ២០១៨។

ចំណែកព្រះខ័នរាជស្វាយរៀង ជាក្រុមជើងឯកលីគកំពូលកម្ពុជា ដែលចាញ់តែ១ប្រកួតប៉ុណ្ណោះក្នុង១រដូវកាល។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកួត pre-season ថ្មីៗនេះ ក្រុមលោក Conor Nestor មិនដែលចាញ់នោះទេ។

ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានជាតិ Rizal Memorial ទីក្រុមម៉ានីល ប្រទេសហ្វីលីពីន និងមានការផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍ BTV៕