បណ្តាញសង្គម

បើក​ភ្លើង​ខៀវ​ហើយ!​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ថា​ប្រដាល់​អាច​វ៉ៃ​បាន​តើ​ តែ​វ៉ៃ​បិទ​ទ្វាទៅ​

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានពិសេសពាក់ព័ន្ធបច្ចុប្បន្នភាពជំងឺ COVID-19 មិញនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះប្រជាពលរដ្ឋក៏ត្រូវការមើលការសម្ដែង ការប្រកួតប្រដាល់ផ្សេងៗផងដែរនៅតាមផ្ទះ ដូច្នេះអាចបន្តប្រកួតដោយបិទទ្វាបាន។

ព្រោះកម្មវិធីប្រដាល់នេះមិនប្រើគ្នាច្រើននោះទេ ហើយមួយវិញទៀតបើអ្នកកើត COVID-19 ក៏គេមិនឲ្យប្រកួតដែរ។ «ប្រទេសយើងមិនទាន់ដល់ដំណាក់កាល ស្ងាត់ជ្រៀបដូចចោរលួចសេះនោះទេ ប៉ុន្តែក៏យើងមិនបណ្ដោយឲ្យពួកគេទៅមើលផ្ទាល់ដោយប្រមូលផ្ដុំនោះដែរ» ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន៕