បណ្តាញសង្គម

United​ ចុះ​កុងត្រាយក​​អ្នក​ចាំ​ទី​​​ឆែក​​វ័យ​១៦​ឆ្នាំ​កម្ពស់​ជិត​២ម៉ែត្រ អនាគត​ស្នង Petr Cech

ក្លឹប Manchester United បានចុះកុងត្រាយកអ្នកចាំទីវ័យក្មេង Radek Vitek ពីក្រុម Sigma Olomouc នៃលីគបាល់ទាត់ប្រទេសឆែក។ កីឡាករសញ្ជាតិឆែកវ័យទើបតែ១៦ឆ្នាំនឹងចាក់ចេញពីក្រុម Sigma មកកាន់ Old Trafford នៅខែកក្កដាខាងមុខ។

ត្បិតជាយុវជនតែ Vitek មានកម្ពស់ដល់ទៅ១,៩៥ម៉ែត្រឯណោះ និងត្រូវគេរំពឹងថានឹងមានអនាគតល្អនៅពេលខាងមុខ។ Vitek បាននិយាយថា ការផ្ទេរទៅកាន់ United ជាក្ដីស្រមៃរបស់មនុស្សជាច្រើន ដែលចាប់ផ្ដើមលេងបាល់ទាត់។

គេពិតជាមានអារម្មណ៍រីករាយដែលបានមកកាន់បិសាចក្រហម និងជារឿងមិនគួរឲ្យជឿ ពេលដែលគេបានដឹងថាក្លឹបចាប់អារម្មណ៍មកលើរូបគេ ប៉ុន្តែវាគឺជាការពិត។ និយាយដល់ Vitek គេនឹងនឹកឃើញដល់អតីតអ្នកចាំទីរបស់ក្លឹប Chelsea និង Arsenal គឺ Petr Cech ដែលមានសញ្ជាតិឆែកដូចគ្នា។ នៅថ្ងៃអនាគត Vitek រំពឹងនឹងដើរតាមគន្លងសិស្សច្បង Cech៕