បណ្តាញសង្គម

Lampard៖ បើ​គិត​​ថា​ Chelsea ស្ថិត​​នៅ​កម្រិត​ក្រុម​កំពូល​អង់គ្លេស​គឺ​ខ្ញុំ​កុហក​

Frank Lampard និយាយហើយ និយាយទៀតថា Chelsea បច្ចុប្បន្នមិនទាន់ស្ថិតនៅកម្រិតដូចគ្នាជាមួយក្រុមកំពូលៗអង់គ្លេសដូចជា Liverpool និង Manchester City នៅឡើយទេ។

ការនិយាយដូច្នេះរបស់អ្នកចាត់ការសញ្ជាតិអង់គ្លេសបន្ទាប់ពីនៅ Premier League ២រដូវកាលចុងក្រោយនេះមានតែក្រុម២ប៉ុណ្ណោះដែលប្រជែងគ្នាយកពានហើយដាច់ពិន្ទុផុតគេ ផុតឯងឆ្ងាយ។ យ៉ាងណា Lampard ជឿជាក់ថាកីឡាករចំណូលថ្មី និងយុវជនរបស់ខ្លួន នឹងអាចជួយក្លឹបប្រជែងពានបាន។

"ខ្ញុំគិតថាវាគឺជាការនិយាយកុហកដ៏ឥតអៀនខ្មាសបើសិន និយាយថា Chelsea នៅកម្រិត Liverpool និង Man City។ ពួកយើងត្រូវការពេលវេលាច្រើនទៀត ខុសពីក្រុមកំពូលទាំងពីរដែលមានកីឡាករកំពូលៗ និងគ្រូបង្វឹកឆ្នើមមិនងាយមាននរណាយកឈ្នះបាន"។ បុរសវ័យ៤១ឆ្នាំនិយាយ៕