បណ្តាញសង្គម

Monchengladbach ព្រីន​រូប​អ្នក​គាំទ្រ​ដាក់​កន្លែង​អង្គុយ ​ត្រៀម​ប្រកួត​បិទ​ទ្វារ​

Borussia Monchengladbach បានអនុញ្ញាតឲ្យអ្នកគាំទ្រព្រីនរូបដាក់តាមកន្លែងអង្គុយរបស់ពួកគេនៅកីឡដ្ឋាន Borussia Park។

លីគកំពូលអាល្លឺម៉ង់កំពុងត្រូវផ្អាកដោយគ្មានកាលកំណត់ប៉ុន្តែក្របខ័ណ្ឌធំមួយរបស់អឺរ៉ុបមួយនេះបានសម្លឹងការលេងបិទទ្វារគ្មានអ្នកគាំទ្រដើម្បីឲ្យការប្រកួតដំណើរការទៅបាន។ ផែនការនៃការប្រកួតបិទទ្វារនេះបានធ្វើឲ្យក្លឹប Monchengladbach រកឃើញវិធីថ្មីមួយគឺព្រីនរូបអ្នកគាំទ្រដាក់តាមកន្លែងអង្គុយពួកគេដើម្បីឲ្យការប្រកួតដូចពិតៗ។

នៅ Bundesliga បច្ចុប្បន្ន Bayern Munich កំពុងឈរលេខ១មាន ៥៥ពិន្ទុតាមពីក្រោយដោយ Dortmund មាន៥១ពិន្ទុក្រោយ២៥ប្រកួត។ Monchengladbach ឯណោះវិញឈរលេខ៤មាន៤៩ពិន្ទុ ដូច្នេះឱកាសប្រជែងពានរបស់ពួកគេមិនទាន់បាត់បង់នោះទេ៕