បណ្តាញសង្គម

លីគ​អ៊ីតាលី ​នឹង​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​កីឡាករ​នៅ​ខែ​ក្រោយ​

លីគអ៊ីតាលី នឹងចាប់ផ្ដើមធ្វើតេស្ដលើកីឡាករដើម្បីស្វែងរកមេរោគ Covid019 នៅខែឧសភាឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមបើកលីគឡើងវិញ។

Serie A បានផ្អាកការប្រកួតតាំងពីថ្ងៃទី៩ខែមីនាឆ្នាំ២០២០មក ដោយសារតែមេរោគ Covid-19 រីករាលដាលខ្លាំង។ តែនៅពេលនេះ ស្ថានភាពនៅអ៊ីតាលីហាក់ដូចជាធូរស្បើយបន្តិចហើយ ទាំងចំនួនអ្នកឆ្លងនិងអ្នកស្លាប់។

ដោយសារតែឃើញការថមថយនេះហើយ បានជាអ្នករៀបចំការប្រកួតបាល់ទាត់ក្នុងប្រទេសអ៊ីតាលី ចាប់ផ្ដើមគម្រោងសម្រាប់ដំណើរការប្រកួតវិញ។ ពួកគេអាចនឹងចាប់ផ្ដើមធ្វើតេស្ដកីឡាករនៅដើមខែឧសភាឆ្នាំ២០២០ខាងមុខនេះ មុនពេលឱ្យក្លឹបទាំងអស់ប្រមូលផ្ដុំហ្វឹកហាត់វិញ។

ក្រោយពីនោះមក នឹងកំណត់ថ្ងៃដើម្បីចូលលេងវិញ ប៉ុន្តែត្រូវលេងបិទទ្វាមិនឱ្យអ្នកគាំទ្រចូលទស្សនានោះទេ៕