បណ្តាញសង្គម

Lucas៖ គាត់ (Kane) មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង

តារាឆ្នើម Harry Kane ត្រូវបានគេភ្ជាប់ថានឹងចេញពីរក្រុមមាន់ខ្នាយមាស ទៅលេងនៅ Real Madrid, Barcelona និង Man Utd ។

ជាមួយដំណឹងចេញនេះមិត្តរួមក្រុម Lucas Moura សង្ឃឹម Kane នឹងបន្តនៅ Spurs ព្រោះគេពិតជាសំខាន់ណាស់ និងពិបាករកកីឡាករមកជំនួស។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Lucas បញ្ជាក់ ៖«គាត់ (Kane) មានសារៈសំខាន់ណាស់សម្រាប់យើង។

វាមិនងាយស្រួលឡើយ ក្នុងការរកកីឡាករដូចគាត់»។ Lucas បន្តថា វាពិបាកនិយាយអំពីអនាគត អំពីការចរចា ព្រោះវាជាការសម្រេចចិត្តរបស់បុគ្គល ប៉ុន្តែគេចង់លេងជាមួយ Harry Kane ទៀតនៅរដូវកាលក្រោយ ហើយថាកីឡាករជម្រើសជាតិអង់គ្លេស ជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ និងរកគ្រាប់បាល់បានស្ទើរគ្រប់ការប្រកួត៕