បណ្តាញសង្គម

Premier League កំណត់​យក​ថ្ងៃ​៣០ មិថុនា​ ដើម្បី​បញ្ចប់​ការ​ប្រកួត​លីគ​

Premier League នឹងបើកកិច្ចប្រជុំពិសេសមួយដើម្បីស្វែងរកដំណោះស្រាយលេងការប្រកួតដែលនៅសល់ឲ្យចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមិថុនាខាងមុខ។

កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ រវាងគណៈកម្មការរៀបចំការប្រកួត និងមន្ត្រីនៃក្លឹបនីមួយៗ។ ការពន្យារពេលខុសប្រក្រតីរបស់ Premier League ដោយសារមេរោគកូវីដ-១៩ ឬកូរ៉ូណា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិច្ចសន្យាមួយចំនួន រវាងក្លឹប នឹងកីឡាករ មួយទៀតគឺរវាងក្លឹបនឹងម្ចាស់ឧបត្ថម្ភ។

កីឡាករមួយចំនួនតួយ៉ាង Willian របស់ Chelsea និង Vertonghen របស់ Tottenham ត្រូវផុតកុងត្រានៅខែមិថុនាតែម្ដង។ ឧទាហរណ៍ផ្សេងទៀត ចំពោះ Liverpool វិញត្រូវប្ដូរម្ចាស់អាវថ្មីពី New Balance ទៅ Nike នៅខែមិថុនាដូចគ្នា ដែលទាំងនេះសុទ្ធសឹងជាបញ្ហាត្រូវពិភាក្សា៕