បណ្តាញសង្គម

ប៊ុន​ សុធា​ ក្លាយ​ជា​កីឡាករ​ខ្មែរ​ទី៥​ ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​ក្នុង​កម្មវិធី​ប្រដាល់​តែ​មួយ​

ជើងខ្លាំងវ័យក្មេង ប៊ុន សុធា ក្លាយជាកីឡាករខ្មែរទី៥ ដែលធ្លាប់ឈ្នះខ្សែក្រវាត់ដល់ទៅ២គ្រឿងក្នុងកម្មវិធីប្រដាល់តែមួយ ដូចទៅនិងសិស្សច្បង រឿង សោភ័ណ្ឌ ផល សោភ័ណ្ឌ និងមួយចំនួនទៀត។

តោះ! មើលទាំងអស់គ្នាមានកីឡាកររូបណាខ្លះធ្លាប់ខ្សែក្រវាត់២គ្រឿងនោះ៖ទី១ កីឡាករ យ៉េន ឌីណា កីឡាកររូបនេះធ្លាប់ឈ្នះខ្សែក្រវាត់គោជល២រដូវកាលផ្សេងៗគ្នាគឺនៅ លើសង្វៀនប្រដាល់ CNC។

ទី២ កីឡាករ ផល សោភ័ណ្ឌ អ្នកប្រដាល់ល្អគ្រប់ក្បាច់រូបនេះក៏ធ្លាប់ឈ្នះខ្សែក្រវាត់២គ្រឿងផងដែរគឺឈ្នះខ្សែក្រវាត់ខារាប៉ាវនៅសង្វៀនបាយ័ន។

ទី៣ កីឡាករ រឿង សោភ័ណ្ឌ កីឡាករដៃភ្លើងជើងរន្ទះខាងលើនេះក៏ធ្លាប់ខ្សែក្រវាត់២គ្រឿងក្នុងកម្មវិធីតែមួយផងដែរគឺលើសង្វៀន CNC ខ្សែក្រវាត់គោជល។

ទី៤ កីឡាករ ឡៅ ចិត្រា អ្នកប្រដាល់មកពីឆត្រយោង ៩១១ ម្នាក់នេះ ក៏ឈ្នះខ្សែក្រវាត់២គ្រឿងផងដែរ ពោលឈ្នះនៅលើសង្វៀន PNN។ទី១ ខ្សែក្រវាត់ប្រាក់ និងទី២ ខ្សែក្រវាត់មាស លើប្រភេទទម្ងន់ ៦០គីឡូក្រាម។

ទី៥ កីឡាករ ប៊ុន សុធា សិស្សគុនរបស់សមាគមកីឡាក្រសួងការពារជាតិរូបនេះក៏ជាអ្នកប្រដាល់ដែលឈ្នះខ្សែក្រវាត់ ២គ្រឿង ក្នុងកម្មវិធីតែមួយដូចទៅនិងសិស្សច្បងខាងលើដែរ។

រូបគេឈ្នះខ្សែក្រវាត់គូបូតា របស់សង្វៀនបាយ័ន២គ្រឿង ទី១ លេងលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ឈ្នះ ខេម ចាន់ វគ្គផ្ដាច់ព្រ័ត្រ និងទី២ ឈ្នះកីឡាករថៃ លើប្រភេទទម្ងន់៦០គីឡូក្រាម៕