បណ្តាញសង្គម

គ្រូ Barcelona សរសើរ Coutinho ​ជា​កីឡាករ​ល្អ តែ​បើ​ត្រូវ​ថ្លៃ​លក់​

អ្នកចាត់របស់ក្លឹប Barcelona លោក Quique Setien សរសើរខ្សែបម្រើ Philippe Coutinho ជាកីឡាករល្អនិងចង់ទុកបន្តនៅក្លឹប តែប្រសិនបើក្លឹបណាហ៊ានឲ្យថ្លៃនោះនឹងលក់ចេញ។

Chelsea និង Arsenal ជាក្លឹបនាំមុខក្នុងការប្រជែងទិញយកកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ពេលដែលទីផ្សារដោះដូរកីឡាករបើកម្ដងទៀងសម្រាប់រដូវក្ដៅ។ Chelsea បានលួចទាក់ទងចរចាជាមួយភ្នាក់ងាររបស់ Coutinhoលោក Kia Joorabchian ដើម្បីនាំគេមកកាន់អង់គ្លេសជាថ្មី។

ក្រៅក្រុមទាំងពីរ Spurs និង Manchester United ក៏ជាក្រុមនៅ Premier League ចាប់អារម្មណ៍ដូចគ្នា។ យ៉ាងណាមិញអ្នកចាត់ការរបស់ Barca លោក Setien បាននិយាយថា លោកចង់ទុក Coutinho បន្តនៅជាមួយក្លឹប ប៉ុន្តែអាចនឹងលក់ដែរប្រសិនបើបានតម្លៃខ្ពស់។

Barcelona បានទិញCoutinho ពីក្លឹប Liverpool ក្នុងតម្លៃ១៤៥លានផោន កាលពីឆ្នាំ២០១៨។ អស់រយៈពេល១៨ខែនៅជាមួយក្លឹបរកបានតែ២១គ្រាប់ក្នុងការបង្ហាញខ្លួន៧៦ប្រកួត គេត្រូវបានបញ្ជូនឲ្យ Bayern ខ្ចីជើង៕