បណ្តាញសង្គម

Karius ថា​នៅ​តែ​ទាក់ទង​ជាមួយ​ Klopp ទោះ​ជិត​ផុត​កុងត្រា​

Loris Karius បញ្ជាក់ថាទំនាក់ទំនងរបស់ខ្លួន ជាមួយលោក Jurgen Klopp នៅតែប្រព្រឹត្តទៅធម្មតា បើទោះជាធ្លាប់សាងកំហុសឲ្យ Liverpool របូតពានក៏ដោយ។

អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ បានធ្វើឲ្យខូចបាល់២គ្រាប់នៅ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ២០១៨ ធ្វើឲ្យ Real Madrid យកឈ្នះក្នុងលទ្ធផល ៣-១។ Karius រងសម្ពាធយ៉ាងខ្លាំងក្រោយការប្រកួតនោះ រហូត Liverpool បានទិញអ្នកចាំទីថ្មី និងដាក់រូបគេឲ្យ Besiktas ខ្ចីជើងរយៈពេលវែង។

យ៉ាងណាពេលវេលារបស់កីឡាករវ័យ២៦ឆ្នាំ នៅក្របខ័ណ្ឌកំពូលទួរគីគឺផុតចុងរដូវកាលនេះហើយ ខណៈ Karius សល់កុងត្រា២ឆ្នាំទៀតជាមួយ Liverpool។ ទោះទំនាក់ទំនងរបស់គេនៅធម្មតាជាមួយគ្រូបង្វឹក ប៉ុន្តែអ្នកចាំទីរូបនេះមានសង្ឃឹមតិចណាស់ក្នុងការត្រឡប់មកអង់គ្លេសវិញ៕