បណ្តាញសង្គម

Nasri នឹង​ត្រូវ​ Anderlecht ​ដេញ​ចោល ព្រោះ​ដើរ​លេង​មិន​ប្រាប់​១​មាត់​

ខ្សែប្រយុទ្ធ Samir Nasri នឹងត្រូវក្រុម Anderlecht ប្រកាសផ្ដាច់កុងត្រាចោលហើយ ដោយសារតែរូបគេបានទៅ Dubai ដោយមិនផ្ដល់ដំណឹងដល់ក្រុមការងារក្លឹបឡើយ។

សមាជិកក្រុម Anderlecht ទាំងអស់តម្រូវឱ្យសម្រាកនៅផ្ទះអំឡុងពេល Covid-19 នេះ ប្រសិនបើចង់ចាកចេញទៅណា ត្រូវតែប្រាប់ដល់ក្លឹបមុន។ តែសម្រាប់ Nasri នេះ បានធ្វើដំណើរទៅ Dubai មិនបានប្រាប់ដល់ក្លឹបឡើយ ហើយក្លឹបទាក់ទងក៏មិនបានទៀត ទើបបានជាក្រុមនៅបែលហ្សិកមួយនេះ ចាត់វិធានការដល់រូបគេតែម្ដង។

រូបគេអាចនឹងត្រូវក្លឹបបណ្ដេញចេញពីក្រុមតែម្ដង។ កីឡាករវ័យ៣២ឆ្នាំខាងលើបានចំណាយពេលដល់ទៅ៦ឆ្នាំនៅក្លឹប Man City មុនពេលផ្ទេរចេញ។ អតីតកីឡាករជម្រើសជាតិបារាំង ក៏ធ្លាប់រងពិន័យ១៨ខែ ដោយសារតែការប្រើប្រាស់ថ្នាំប៉ូវកម្លាំងខុសច្បាប់ផងដែរ។

ក្រោយពីផុតពិន័យនោះទៅ រូបគេពិបាកក្នុងការស្វែងរកក្លឹបលេងបន្ដអាជីពបាល់ទាត់ទៀតណាស់ ដោយការទៅលេងនៅក្លឹប Anderlecht នេះ គឺបាន Vincent Kompany ជួយទេ ទើបអាចបានលេង៕