បណ្តាញសង្គម

Dybala ​៦​សប្ដាហ៍​ហើយ ​នៅ​តែ​មាន​ផ្ទុក​មេរោគ Covid-19 ​ដដែល​

ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថាខ្សែប្រយុទ្ធ Dybala របស់ក្រុម Juventus បានធ្វើតេស្ដរកមេរោគ Covid-19 ចំនួន៤ដងមកហើយក្នុងរយៈពេល៦សប្ដាហ៍មកនេះ ហើយលទ្ធផលនៅតែវិជ្ជមានដដែល។

កីឡាករអាហ្សង់ទីនខាងលើបានប្រកាសថាខ្លួនឆ្លងមេរោគ Covid-19 កាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ ហើយមិត្តស្រីរបស់ខ្លួន Sabatina ក៏ឆ្លងមេរោគដូចគ្នា។ ពួកគេបានសម្រាកព្យាបាល ហើយសុខភាពល្អធម្មតា មិនមានអាការៈធ្ងន់ធ្ងរអ្វីនោះទេ។

ដោយរយៈពេល៦សប្ដាហ៍មកនេះ Dybala ធ្វើតេស្ដ៤ដងហើយ ប៉ុន្តែលទ្ធផលនៅតែវិជ្ជមានដដែល។ រំលឹកថាក្រុម Juventus មានកីឡាករឆ្លងមេរោគ Covid-19 ចំនួន៣នាក់គឺ Daniele Rugani , Blaise Matuidi និង Dybala ។

កីឡាករ Daniele Rugani និង Blaise Matuidi បានជាសះស្បើយអស់ហើយ នៅឡើយតែ Dybala ម្នាក់ប៉ុណ្ណោះ។ ក្របខណ្ឌ Serie A គ្រោងនឹងឱ្យក្រុមទាំងអស់ប្រមូលផ្ដុំហ្វឹកហាត់វិញនៅថ្ងៃទី៤ខែក្រោយនេះហើយ ដើម្បីត្រៀមប្រកួតបញ្ចប់រដូវកាល៕