បណ្តាញសង្គម

ដឹងអត់ គីម ជុងអ៊ុន ជា fan របស់​ក្រុម​បាល់ទាត់ណា?

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់ត្រូវបានគេទម្លាយថាជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្លឹបបាល់ទាត់បិសាចក្រហម Manchester United របស់អង់គ្លេស។

ព្រឹទ្ធសមាជិកអ៊ីតាលី លោក Antonio Razzi បានបញ្ជាក់ថា លោកគីម បានប្រាប់លោកដោយផ្ទាល់បែបនេះ អំឡុងកិច្ចសន្ទនាឯកជនមួយ។ សូមបញ្ជាក់ថា លោក Razzi ត្រូវបានគេដឹងថាជាអ្នកនយោបាយ ដែលជាមិត្តភក្ដិជិតស្និទ្ធិរបស់លោក គីម ជុងអ៊ុន។

មិនមានការបញ្ជាក់ពីហេតុផលដែលជំរុញចិត្តលោកគីម ឲ្យស្រលាញ់បិសាចក្រហមនោះទេ ប៉ុន្តែកាសែត Independent របស់អង់គ្លេស បានសរសេរថា លោកគីម អាចពេញចិត្តរបៀបដឹកនាំរបស់ Sir Alex Ferguson អតីតអ្នកចាត់ការ Man Utd។ ប្រភពដដែល ថែមទាំងបញ្ជាក់ថា លោកគីម បានបញ្ជាឲ្យទូរទស្សន៍រដ្ឋ ផ្សាយការប្រកួតរបស់ Manchester United ថែមទៀតផង៕