បណ្តាញសង្គម

Lallana ពង្រីក​កុងត្រា​ថ្មី​ជាមួយ Liverpool ដើម្បី​មាន​ឱកាស​លើក​ពាន PL នឹង​គេ

ខ្សែបម្រើរបស់ Liverpool កីឡាករ Adam Lallana បានយល់ព្រមពង្រីកកុងត្រាថ្មីជាមួយក្លឹបរហូតដល់ចប់រដូវកាលនេះ។

កីឡាករសញ្ជាតិអង់គ្លេសវ័យ៣២ឆ្នាំគ្រោងចាកចេញដោយគ្មានតម្លៃខ្លួនផ្ទេរ ពេលដែលកុងត្រារបស់គេផុតនៅថ្ងៃទី ៣០ ខែ មិថុនា។ រដូវកាល២០១៩-២០ នឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃទី ១៧ ខែ មិថុនា បន្ទាប់ពីសម្រាកអស់១០០ថ្ងៃព្រោះតែវីរុសកូរ៉ូណារាតត្បាត ហើយពេលនេះ Lallana បានបន្ថែមកុងត្រាថ្មីធ្វើឲ្យគេអាចនៅជាមួយក្លឹបដល់ចប់រដូវកាល។

“ខ្ញុំពិតជាមានសេចក្ដីរីករាយមានឱកាសអាចនៅបន្តរហូតចប់រដូវកាល។ វាពិតជាមានន័យណាស់សម្រាប់ខ្ញុំនឹងគ្រួសាររបស់ខ្ញុំ"។ សម្ដីរបស់ Lallana។ Liverpool បច្ចុប្បន្នកំពុងដាច់២៥ពិន្ទុឈរកំពូលតារាង Premier League និងកាន់តែខិតជិតលើកពានជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ៕