បណ្តាញសង្គម

គ្រូ​ Barcelona បញ្ជាក់​ថា Messi នឹង​អាច​ចូល​លេង​បាន​ទល់​នឹង Mallorca សប្ដាហ៍​នេះ

អ្នកចាត់ការរបស់ក្លឹប Barcelona លោក Quique Setien បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messi ជាពេញលេញអាចលេងបានទល់នឹង Real Mallorca នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

កន្លងទៅមានការព្រួយបារម្ភជាច្រើនអំពី Messi ថាអាចលេងបានឬអត់ឲ្យ Barcelona នៅប្រកួតដំបូងដែល La Liga ចាប់ផ្ដើមវិញ បន្ទាប់ពីមានរបួសសាច់ដុំពេលហ្វឹកហាត់។

និយាយទាក់ទិននឹងកីឡាករសញ្ជាតិអាហ្សង់ទីនលោក Setien បានបញ្ជាក់ថា៖ "ពួកយើងគ្មានអ្វីសង្ស័យនោះទេចំពោះការបង្ហាញខ្លួនលេងរបស់ Messi ទល់នឹង Mallorca”។

សម្រាប់ខ្សែប្រយុទ្ធ Luis Suarez ក៏នឹងអាចត្រលប់មកកាន់ទីលានជាលើកដំបូងវិញដែរ ចាប់តាំងពីធ្វើការវះកាត់ជង្គង់កាលពីខែមករា ប៉ុន្តែ Setien មិនទាន់ច្បាស់ថាអាចលេងជាជ្រើសរើសដំបូងឬយ៉ាងណា។ នៅសប្ដាហ៍នេះ Barcelona នឹងត្រូវធ្វើដំណើរទៅជួប Mallorca ដែលត្រូវលេងម៉ោង៣:០០នាទីទៀបភ្លឺ៕