បណ្តាញសង្គម

Ronaldo បំបែក​​បាន​កំណត់ត្រា​មួយ​នៃ Serie A កាល​ពី​យប់មិញ

ខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រារបស់លោក Rui Costa ក្លាយជាកីឡាករព័រទុយហ្គាល់រកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A។

Ronaldo ប៉េណាល់ទីចូលមួយគ្រាប់ក្នុងជំនួប Juvenus ឈ្នះលើ Bologna ២-០ បន្តឈរកំពូលតារាងដាច់៤ពិន្ទុពីក្រុមលេខពីរ។ នេះជាគ្រាប់ទី២២សម្រាប់ Ronaldo នៅ Serie A រដូវកាលនេះ ខណៈរដូវកាលមុនគេធ្វើបានតែ២១គ្រាប់ប៉ុណ្ណោះ។

ឈានដល់៤៣គ្រាប់ កីឡាករវ័យ៣៥ឆ្នាំបានឡើងលើលោក Rui Costa ជាកីឡាករព័រទុយហ្គាល់រកបានគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលរបស់អ៊ីតាលី។ Rui Costa បានចំណាយពេល៨ឆ្នាំនៅ Serie A លេងជាមួយ Fiorentina និង AC Milan រវាងឆ្នាំ១៩៩៤ដល់២០០៦។

Ronaldo អតីតកីឡាកររបស់ Manchester United ក៏នៅតែជាកីឡាករព័រទុយហ្គាល់រកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League មាន៥៤គ្រាប់ក្នុងការបង្ហាញខ្លួន១៩៦ប្រកួត។ ហើយគេក៏ជាកីឡាករព័រទុយហ្គាល់ទាត់ចូលច្រើនជាងគេនៅ La Liga ផងដែរមាន៣១១គ្រាប់ ក្នុងការលេង២៩២ប្រកួត៕