បណ្តាញសង្គម

Neville៖ Man Utd នឹង​មិន​ពឹង​លើ De Gea យូរ​ទៀត​ឡើយ

គ្រូបង្វឹកសញ្ជាតិអង់គ្លេស Gary Neville បានលើកឡើងក្នុង Gary Neville Podcast ក្នុងនាមជាអ្នក ជំនាញវិភាគផ្នែកកីឡារបស់ Sky Sport កាលពីថ្មីៗនេះថា ក្រុមបិសាចក្រហម នឹងមិនពឹងផ្អែកលើ David De Gea ទៀតទេ ក្រោយគេបង្កកំហុសមួយទៀត អំឡុងពេល United ១-១ ជាមួយ Tottenham កាលពីយប់ថ្ងៃសុក្រ។

កំហុសត្រង់នេះ គឺ De Gea បានឱ្យ Steven Bergwijn កីឡាករ Spurs ដែលចូលក្នុងតំបន់គ្រោះថ្នាក់ស៊ុតត្រូវដៃប្លាតចូលទី ធ្វើឱ្យក្រុមមាន់ខ្នាយមាសនាំមុខមុន ១-០ នៅនាទី២៧។ អតីតខ្សែការពារ United រូបនេះបន្តថា ៖«គាត់ជាកីឡាករម្នាក់ ដែល Unted គួរទុកចិត្តបានក្នុងរយៈ៤ឆ្នាំចុងក្រោយនេះ ប៉ុន្តែគាត់មិនដូចពីមុនទេ»។

អតីតគ្រូបង្វឹកក្លឹប Valencia បានបន្ថែម កំហុសកាលពីយប់ថ្ងៃសុក្រ មិនមែនកំហុសលើកទីមួយទេ ពោលគឺ De Gea បានបង្កកំហុសច្រើន ហើយលោក Neville បានបង្ហាញក្ដីព្រួយបារម្ភអំពីទម្រង់លេងរបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ។ កីឡាករវ័យ២៩ឆ្នាំ បានរងការប៉ះពាល់ក្នុងប្រទេសអេស្ប៉ាញ។

គេត្រូវបានអ្នកគាំទ្រធ្វើបាប ពេលគេពាក់អាវជម្រើសជាតិអេស្ប៉ាញ។ Neville ពន្យល់៖ «ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ គាត់ពិតជាតស៊ូខ្លាំងណាស់ ហើយចាប់ពីពេលនោះមក គាត់ចាប់ផ្ដើមមិនច្បាស់លើខ្លួនឯង។

ផ្លូវចិត្តរបស់គាត់ ក៏មិនដូចមុនដែរ»។បើតាមការចុះផ្សាយរបស់ BBC អ្នកចាំទី Dean Henderson របស់ Manchester United មួយរូបទៀត ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ Sheffield United នឹងបន្តកិច្ចសន្យាថ្មីនៅទឹកដី Old Trafford បើសិនគេត្រូវបានធានាឱ្យជាប់ជម្រើសទីដៃទីមួយ។

បច្ចុប្បន្នក្លឹប Chelsea និង Tottenham កំពុងចាប់អារម្មណ៍កីឡាករអង់គ្លេសវ័យ ២៣ឆ្នាំរូបនេះ៕