បណ្តាញសង្គម

បឺត​ សង្ឃឹម៖​ កណ្ដាប់ដៃ​របស់​ លាប​ រដ្ឋា​ ធ្ងន់​មែន​ចូល​ដៃ​ម្ដងៗ​ចង់​សឺ​ដែរ​

អ្នកប្រដាល់ត្រកូល បឺត គឺ បឺត សង្ឃឹម ថាកីឡាករ លាប រដ្ឋា មានអាវុធធ្ងន់ល្អមែនប៉ះគ្នានៅ PNN កាលពីថ្ងៃអាទិត្យ ជាលើកទី១ ជាមួយគ្នានេះពេលខ្លះចង់បាត់បង់ស្មារតីម្ដងៗដែរពេលចូលដៃ។

កីឡាករ បឺត សង្ឃឹម បានឲ្យដឹងថា សម្រាប់ការប្រកួតមិត្តភាពជាមួយ លាន រដ្ឋា នេះខ្លួនមានបញ្ហាសុខភាពគឺផ្ដាសាយបន្តិចបន្តួច និងមេឃភ្លៀងពេកមិនសូវបានរត់នោះទេ ពោលត្រៀមខ្លួនមិនសូវបានល្អដូចកាលសងសឹកជាមួយ វ៉ាន់ វឿន នោះឡើយ។

សង្ឃឹម ប្រាប់ទៀតថា ប៉ះគ្នាលើកទី១ នេះគឺមានការពិបាកសម្រាប់ខ្លួន ខណៈដែលមិនធ្លាប់វ៉ៃលក្ខណៈ៣ទឹកដូចនេះទៅទៀត។ បើនិយាយពីស្នៀតប្រយុទ្ធវិញ លាប រដ្ឋា គឺមិនសំបូរដូច វ៉ាន់ វឿន ទេប៉ុន្តែកណ្ដាប់ដៃ និងទាត់ជើងក្រោមគឺធ្ងន់ល្អ។

ពេលអំឡុងប្រកួតរំលឹកដែរថា កីឡាករ បឺត សង្ឃឺម មិនដែលបានជួបប្រកួតជាមួយ លាន រដ្ឋា ពីមុនមកទេ ចំណែកការប៉ះគ្នាលើកទី១ នៅសង្វៀង PNN ក្នុងកម្មវិធី «អធិរាជគុនខ្មែរ ISI PALM» កាលពីថ្ងៃអាទិត្យ ទី៩ សីហា ឆ្នាំ២០២០ នេះបានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ៕ តនេះចូលដៃម្ដងៗសឺបាត់បង់ស្មារតីខ្លះៗដែរ។