បណ្តាញសង្គម

Lionel Messi អាច​អវត្តមាន​ ពេល Barcelona ជួប Bayern

Lionel Messi កំពុងស្ថិតក្នុងមន្ទិលសម្រាប់ការប្រកួត Champions League របស់ Barcelona វគ្គ៨ក្រុមចុងក្រោយទល់នឹង Bayern Munich ព្រោះតែរបួសជើង។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំបានទទួលរងបួសអំឡុងពេលការប្រកួតឈ្នះ ៣-១ លើ Napoli កាលពីសប្ដាហ៍មុន។ Messi បានប៉ះទង្គិចជាមួយខ្សែការពារ Kalidou Koulibaly ក្នុងការប្រកួត របូតមានបាល់ប៉េណាល់ទីកើតឡើង។ សម្រាប់របួសនេះបានបង្ខំចិត្តឲ្យ Messi ខកខានមិនបានចូលរួមហ្វឹកហាត់ជាមួយ Barcelona កាលពីចុងសប្ដាហ៍នេះ។

Messi ក៏អាចនឹងមិនបានលេងសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ ទល់នឹងជើងឯករបស់អាល្លឺម៉ង់ Bayern៕