បណ្តាញសង្គម

ក្ដៅ​ៗ ​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នឹង​លើក​ពេល​ទៅ​ឆ្នាំ​២០២១ ព្រោះ​រលក​ទី​២ Covid-19 ​

បើតាមសេចក្ដីប្រកាសដែលបានចេញនៅថ្ងៃនេះ បានបញ្ជាក់ថាការប្រកួតជម្រុះ World Cup 2022 និងការប្រកួតជម្រុះ AFC Asian Cup 2023 នឹងត្រូវលើកពេលសិន ដោយសារមេរោគ Covid-19 ។

សហព័ន្ធបាល់ទាត់ FIFA និង AFC បានប្រជុំគ្នាជាច្រើនលើកដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការប្រកួតសំខាន់ទាំងពីរខាងលើនេះ។ ដោយសារតែមេរោគ Covid-19 នៅបន្ដកើតមានឡើង ឬអាចនិយាយបានថាជារលកទី ២ផងនោះ ទើបបានជាថ្នាក់ដឹកនាំសម្រេចលើកការប្រកួតនៅខែតុលាឆ្នាំ២០២០នេះ ទៅលេងនៅឆ្នាំ២០២១វិញ ដោយកាលវិភាគនឹងបញ្ជាក់តាមក្រោយ។

រំលឹកថាកម្ពុជាក៏មានឈ្មោះក្នុងការប្រកួតជម្រុះ World Cup 2022 នេះដែរ។ ដោយកន្លងមកកម្ពុជាលេងបានច្រើនប្រកួតមកហើយ និងនៅសល់ការប្រកួតក្នុងដី១ប្រកួតទៀត ទល់ក្រុមអ៊ីរ៉ង់ ដែលជាការប្រកួតសងសឹកដ៏ស្វិតស្វាញ៕