បណ្តាញសង្គម

​បាត់​មុខ​ពី​ទីលាន​ជិត​២​ឆ្នាំ​ពេល​នេះ​ រស់ សំអឿន វិល​ចូល​ទីលាន​​វិញ​​

ខ្សែការពារវិសាខា រស់ សំអឿន បានបាត់មុខពីទីលានជិត២ឆ្នាំដោយសារជាប់សម្រាកព្យាបាលរបួសសរសៃជង្គង់ ហើយពេលនេះអាចវិលចូលទីលានហ្វឹកហាត់ជាមួយក្រុមបានជិត១ខែហើយ។

អតីតខ្សែការពារជម្រើសជាតិកម្ពុជារូបនេះបានប្រាប់មកកាន់ Sabay ថា ពេលនេះបានជាសះស្បើយប្រហែល៨០ទៅ៩០ភាគរយហើយ។ យ៉ាងណាហាក់នៅស្រៀវៗ ពោលគឺចូលហាត់មិនបានប្រឹងអស់១០០%ឡើយ។

ក្រោយអាចវិលចូលទីលានហ្វឹកហាត់វិញ សំអឿន សង្ឃឹមអាចបង្ហាញខ្លួនជាមួយក្រុមក្នុងការប្រកួតផ្លូវការឆាប់ៗ។ របួសដាច់សរសៃជង្គង់នេះបានកើតឡើងមកលើ រស់ សំអឿន កាលខែសីហា ឆ្នាំ២០១៨ ៕