បណ្តាញសង្គម

Barcelona ​ចំណេញ​រឿង​នេះ​វិញ ​បើ Messi ​ពិត​ជា​ចាកចេញ​មែន​

ប្រសិនបើ Lionel Messi ពិតជាចាកចេញពីក្រុម FC Barcelona មែន នោះអ្នកគាំទ្របាល់ទាត់ជាច្រើននៅលើលោកនេះអាចនឹងមិនសប្បាយចិត្តនោះទេ ហើយវាក៏ជារឿងភ្ញាក់ផ្អើលខ្លាំងផងដែរ។

ក្រុមយក្សអេស្ប៉ាញ FC Barcelona នឹងបាត់បង់ខ្សែប្រយុទ្ធសំខាន់ម្នាក់ក្នុងក្រុម ហើយក៏ពិបាកនឹងស្វែងរកកីឡាករណាដែលមានសមត្ថភាពដូច Messi មកវិញផងដែរ។

តែបើមើលទៅខាងហិរញ្ញវត្ថុវិញ ក្រុមអ្នកមានបុណ្យក៏ទំនងជាចំណេញមួយផ្នែកវិញផងដែរ។ មិននិយាយពីតម្លៃខ្លួនរបស់គេទេ ប៉ុន្តែបើសិនជាកីឡាករអាហ្សង់ទីននេះចេញមែន នោះក្រុមអ្នកមានបុណ្យ១រដូវកាលខាងមុខ នឹងសល់ប្រាក់១២០លានអឺរ៉ូមិនខាន។

Messi តែឯង គឺទទួលបាន១២០លានអឺរ៉ូពីក្រុម Barcelona បើគិតទាំងតម្លៃពលម្ម ជិត១លានដុល្លារក្នុង១អាទិត្យ និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត។ នេះយោងតាមទិដ្ឋន័យរបស់ Marca ។ ស្របពេលអំឡុងពេល Covid-19 នេះ ក្រុម Barcelona ក៏ស្ថិតក្នុងក្លឹបមួយដែលរងផលប៉ះពាល់ខ្លាំងផងដែរ។

តាមការព្យាករណ៍ក្រុមអ្នកមានបុណ្យខាតបង់ប្រាក់៣០០លានអឺរ៉ូឯណោះ ដោយសារតែមេរោគ Covid-19 នេះ។ ពួកគេក៏បានកាត់ប្រាក់ឈ្នួលកីឡាករដល់ទៅ៧០%ផងដែរ អំឡុងពេលសម្រាកមិនមានការប្រកួតដោយសារផ្ទុះមេរោគ Covid-19 កន្លងទៅ៕