បណ្តាញសង្គម

ចេះ​៦​ភាសា​មិន​គ្រប់ Mourinho ប្រឹង​រៀន​កូរ៉េ​ទៀត​ស្រួល​និយាយ​ជាមួយ​ Son

លោក Jose Mourinho បាននិយាយថា លោកកំពុងតែរៀនភាសាទី៧គឺភាសាកូរ៉េ ដើម្បីងាយស្រួលទំនាក់ទំនងជាមួយ Son Heung-min។

ជាការពិតអ្នកចាត់ការរបស់ Spurs រូបនេះបច្ចុប្បន្នចេះនិយាយ៦ភាសាច្បាស់រួមមាន ព័រទុយហ្គាល់ អេស្ប៉ាញ កាតាឡាន់ អង់គ្លេស បារាំងនិងអ៊ីតាលី។ ពេលនេះលោកកំពុងប្រឹងរៀនភាសាកូរ៉េបន្ថែមទៀត គោលបំណងចង់និយាយឲ្យសិទ្ធជាមួយខ្សែប្រយុទ្ធ Son។

“ការទំនាក់ទំនងគឺពិតជាសំខាន់ណាស់ ពេលដែលខ្ញុំនៅក្នុងក្រុម។ ខ្ញុំត្រូវនិយាយភាសាដើម ដើម្បីឲ្យគ្រប់គ្នាបានយល់។ វាជាការគោរពចំពោះវប្បធម៌របស់ក្លឹបក្នុងការនិយាយភាសារបស់បុគ្គលម្នាក់ៗនៅក្នុងនោះ។ ជាមួយកីឡាករ ខ្ញុំតែងនិយាយភាសារបស់ពួកគេ នេះជាមួលហេតុដែលខ្ញុំរៀនភាសាកូរ៉េ"៕