បណ្តាញសង្គម

​​​យុវជន ៣ នាក់​​នេះ​​​​​កំពុង​ឡើង​កូដ​ខ្លាំង​​ អាច​ជា​ទំពាំង​ស្នងឫស្សីសម្រាប់​កម្ពុជា

ចន្លោះមិនឃើញ យុវជនដែលកំពុងឡើងកូដក្នុងវិស័យបាល់ទះកម្ពុជា ៣ រូបនេះសុទ្ធតែល្អ និងកំពុងបង្ហាញសមត្ថភាពលេចធ្លោខ្លាំង ទាំងក្នុងការហ្វឹកហាត់ក្លឹប និងការចេញប្រកួត ដែលមើលទៅអាចជាទំពាំងស្នងឫស្សីសម្រាប់កម្ពុជា។

ធី ម៉េងហួង ៖ ជាយុវជនដែលកំពុងលេងធ្លោខ្លាំង នៅតាមតារាងបាល់ទះនានាក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះគេកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ក្រោយពេលយកឈ្នះការប្រកួតមិត្តភាពស្មាត់ធំៗមួយចំនួន មានដូចជា ឌូក (បី ស្មើ) សុវណ្ណនាថ និង ម៉ាប់ឆ្វេង ជាដើម។

យុវជនរបស់មហាផ្ទៃរូបនេះមានអាយុ ១៩ ឆ្នាំ និងមានកម្ពស់ ១,៨៥ មានជំនាញវ៉ៃផ្ដាច់ ប្រកបដោយទម្ងន់ធ្ងន់ៗ គេជាយុវជនមកពីខេត្តកណ្ដាល។ វឿន វាសនា ៖ ស្មាត់របស់វិសាខារូបនេះ ត្រូវបានគេមើលឃើញថា មានភាពលេចធ្លោខ្លាំងក្រោយពេលត្រឡប់មកពីហ្វឹកហាត់បន្ថែមនៅថៃ និងយកចិត្តទុកដាក់ហ្វឹកហាត់នៅក្លឹបផ្ទាល់។

វឿន វាសនា ឬ ត្រូវបានគេស្គាល់ថា ស្នាលេខ ២០ នេះមានសមត្ថភាពល្អមិនធម្មតា គឺអាចឈោងវ៉ៃលើបាំងស្មាត់មួយចំនួនដូចជា រាជ ជាដើម។ គេត្រូវបានគ្រូបង្វឹកផ្ទាល់លោក សានសុក្រិត សរសើរថា ល្អទាំងរនាំង និងផ្ដាច់។ស្នាមានកម្ពស់ ១,៩៤

ផុល រតនៈ ៖ ស្មាត់មានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះមានជំនាញដេញបាល់លឿន នឹងកំពុងត្រូវបានគ្រូបង្វឹករបស់គេលោក សាន សុក្រិត មើលឃើញថា ល្អប្រចាំក្លឹបបច្ចុប្បន្នក្នុងជំនាញបាល់លឿននេះ។ រតនៈ មានអាយុទើបតែ ២១ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេមានកម្ពស់ខ្ពស់ដល់ ១,៨៨ ម៉ែត្រ៕ ម៉ែត្រ ។