បណ្តាញសង្គម

ទិញ​រហូត! Leeds United ​ទិញ​បាន​ខ្សែ​បម្រើ​ម្នាក់​ទៀត​ពី Bayern Munich ​

 

ក្រុមចំណូលថ្មី Leeds United ទិញបានខ្សែបម្រើ Michael Cuisance ពីក្រុម Bayern Munich បន្ថែមកម្លាំងម្នាក់ទៀតហើយក្នុងតម្លៃខ្លួន១៨លានផោន។

Michael Cuisance នេះជាកីឡាករដែលក្រុម Bayern Munich ទើបទិញចូលកាលពីរដូវកាលមុនប៉ុណ្ណោះពីក្រុម Mönchengladbach ក្នុងតម្លៃខ្លួន៩លានផោន។ លេងនៅក្លឹបយក្ស Bayern តែមួយរដូវកាល ពេលនេះ Leeds United បានមើលឃើញសមត្ថភាពរបស់កីឡាករវ័យ២១ឆ្នាំនេះ ហើយទិញយកក្នុងតម្លៃខ្លួន១៨លានផោន។

រូបគេនឹងបង្ហាញខ្លួន ដើម្បីចុះកុងត្រា៥ឆ្នាំក្នុងថ្ងៃពុធនេះតែម្ដង។ ក្រុមដែលដឹកនាំដោយលោក Marcelo Bielsa នារដូវកាលនេះ បានទិញកីឡាករចំណូលថ្មីច្រើនមែនទែន ហើយទម្រង់លេងរបស់ក្រុមក៏ឃើញថាល្អផងដែរ។

លេងនៅ៣ប្រកួតក្នុងពានរង្វាន់ Premier League គឺក្រុមនេះចាញ់១និងឈ្នះ២ដង។ ១ប្រកួតដែលចាញ់នោះ គឺចាញ់ Liverpool ក្នុងលទ្ធផល ៤-៣៕