បណ្តាញសង្គម

Napoli ​ចាញ់ Juventus ​​ដោយ​ស្វ័យប្រវត្តិ ​៣-០ ​ព្រោះ​មិន​មក​ប្រកួត​

 

ក្រុម Napoli នឹងចាញ់ក្រុម Juventus ដោយស្វ័យប្រវត្តិ ក៏ព្រោះតែពួកគេមិនបានមកចូលរួមប្រកួតកាលពីយប់មិញនេះ បើទោះជាបានផ្ដល់ដំណឹងជាមុនក៏ដោយ។

ក្រុម Juventus បានចូលទៅទីលាននិងបង្ហាញបញ្ជីឈ្មោះកីឡាករ១១នាក់ដំបូងជាធម្មតា បើទោះជាក្រុម Napoli មិនបានមកចូលរួមប្រកួតក៏ដោយ។ ការធ្វើបែបនេះ គឺមានន័យថាក្រុម Napoli នឹងត្រូវចាញ់ដោយស្វ័យប្រវត្ដិក្នុងលទ្ធផល ៣-០ តែម្ដង ឬអាចនឹងទទួលការពិន័យពីខាង Serie A ថែមទៀតផង។

ក្របខណ្ឌ Serie A បានបញ្ជាក់ថាការប្រកួតមួយនៅតែអាចដំណើរការទៅបាន បើទោះជាមានកីឡាករខ្លះមានផ្ទុក Covid-19 ក៏ដោយ។ វាបានកើតឡើងហើយកាលពីប្រកួតរវាងក្រុម Torino និង Atalanta , Milan ជាមួយ Crotone អីជាដើម។

ដូច្នេះករណី Napoli នេះ គួរតែអាចមកប្រកួតជាធម្មតាបាន ព្រោះកីឡាករពួកគេឆ្លងតែ២នាក់ប៉ុណ្ណោះ។ រំលឹកថាក្រុម Napoli បានជូនដំណឹងជាមុនដែរ ថាពួកគេមិនអាចមកប្រកួតជាមួយក្រុម Juventus ទេ ព្រោះកីឡាករទាំងអស់ត្រូវនៅក្នុងផ្ទះសិន ក្រោយរកឃើញថាសមាជិក២នាក់ឆ្លងមេរោគ Covid-19។ ខណៈដែលក្រុមនេះក៏ទើបលេងជាមួយក្រុមGenoa ដែលមានកីឡាករ២២នាក់ផ្ទុកមេរោគនេះផងដែរ៕