បណ្តាញសង្គម

តាម​ដាន​ស្ថានភាព​របស់ Van Dijk កំពុង​ប្រឈម​មុខ​សម្រាក​រយៈពេល​យូរ

ខ្សែការពារកណ្ដាលរបស់ Liverpool កីឡាករ Virgil van Dijk បានត្រៀមចិត្តរួចរាល់ បន្ទាប់ពីដឹងខ្លួនត្រូវធ្វើការវះកាត់ជង្គង់ដោយសាររបួសពេលលេងទល់នឹង Everton ស្មើគ្នា ២-២។

កីឡាករវ័យ២៩ឆ្នាំសញ្ជាតិហុល្លង់មិនអាចបន្តការលេង ក្រោយប៉ះទង្គិចជាមួយអ្នកចាំទី Jordan Pickford ក្នុងវគ្គទីមួយកាលពីថ្ងៃសៅរ៍។ ទល់នឹងពេលនេះគេមិនទាន់ដឹងថា របួសនៃសរសៃពួរជង្គង់នេះអាចនឹងធ្វើឲ្យ Van Dijk ត្រូវសម្រាករយៈពេលយូរប៉ុណ្ណាទេ។

អតីតខ្សែការពាររបស់ Celtic និង Southampton បានទៅធ្វើការស្កេនមុនពេលដែលអ្នកជំនាញបញ្ជាក់ពីទំហំនៃការរបួស។ Van Dijk បាននិយាយថា គេត្រៀមរួចជាស្រេចសម្រាប់ការប្រឈមនឹងរបួសនេះ ហើយនឹងប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីត្រឡប់មកវិញឆាប់ៗតាមដែលអាចធ្វើបាន។

ក្នុងការប្រកួតរវាង Liverpool និង Everton កាលពីចុងសប្ដាហ៍មានរឿងចម្រូងចម្រាសនៃចុងម៉ោង បន្ទាប់ពីគ្រាប់បាល់របស់ Jordan Henderson ត្រូវបានអាជ្ញាកណ្ដាលសម្រេចមិនឲ្យ។ ដោយពួកគេលើកហេតុផល Mane ដែលជាអ្នក Assist ស្ថិតក្នុងបាល់ Offside៕