បណ្តាញសង្គម

Barcelona ធ្លាក់​ដល់​លេខ​៩ បន្ទាប់​ពី​ចាញ់ Getafe ស្របពេល​ Real ចាញ់​ដូច​គ្នា

ក្លឹប Barcelona បានប្រកួតចាញ់ Getafe ក្នុងលទ្ធផល ១-០ ធ្វើឲ្យពួកគេធ្លាក់ទៅកាន់លេខ៩នៃតារាងពិន្ទុ La Liga។

មួយគ្រាប់របស់ Getafe កើតឡើងដោយបាល់ប៉េណាល់ទីរបស់កីឡាករ Jaime Mata ក្រោយ Frenkie de Jong កីឡាកររបស់ Barcelonaបង្កកំហុសលើ Djene Dakonam។ ១គ្រាប់នេះបានរក្សាដល់ចប់ការប្រកួត ធ្វើឲ្យ Getafe ទទួលបាន៣ពិន្ទុឡើងឈរលេខ២ក្នុងតារាងពិន្ទុ ខណៈ Barcelona ធ្លាក់ដល់លេខ៩។

យ៉ាងណាមិញ ក្រុមមួយចំនួនក្នុងលីគដូចជា Getafe ជាដើមបានលេងចូលដល់សប្ដាហ៍ទី៥ហើយ ប៉ុន្តែ Barca ទើបលេងបាន៤សប្ដាហ៍ប៉ុណ្ណោះ ដូច្នេះពួកគេសល់មួយប្រកួតទៀតក្នុងដៃ។ ក្នុងសប្ដាហ៍ជាមួយគ្នានេះ Real Madrid បានប្រកួតចាញ់ដូចគ្នា ដោយថ្វីជើងរបស់ក្រុមឡើងមកថ្មីលទ្ធផល ១-០៕